登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អ្នកឧកញ៉ា ហ៊ុន តូ ថា មិនមាន អំណាចចាត់ចែងក្រុមហ៊ុន ហួយវ័ន ផេ

发布:5/7/2026 阅读:1

ភ្នំពេញ៖អ្នកឧកញ៉ា ហ៊ុន តូ បាន ធ្វើសេចក្តីបំភ្លឺ នៅថ្ងៃពុធនេះថា លោកមិន មានអំណាចចាត់ចែងក្រុមហ៊ុនទូទាត់សាច់ប្រាក់ ហួយវ័ន ផេ ដែលកំពុងមាន វិបត្តិជាមួយអតិថិជននោះទេ។

សេចក្តីបំភ្លឺក្រោយ ពីក្រុម ហ៊ុន នេះ ស្ថិត ក្នុងវិបត្តិត្រូវបិទទ្វារ និង ត្រូវដោះស្រាយបំណុលជាមួយអតិថិជន ហើយ អតិថិជនចម្រុះជាតិសាសន៍ជាង ១០០ នាក់ បាន ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅមុខធនាគារជាតិ ក្នុងខណ្ឌសែនសុខ កាលពីចុងខែមេសា ដើម្បីទាមទារឱ្យក្រុមហ៊ុន សងប្រាក់របស់ពួកគេត្រឡប់ មក វិញ បន្ទាប់ពីពួកគេមិនអាចដកប្រាក់របស់ពួកគេបាន។

ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា លោកមានភាគហ៊ុនក្នុងក្រុមហ៊ុនហួយវ័ន ផេ ត្រឹមតែ ៣០ភាគរយទេ ហើយ ក្រុមហ៊ុនមិនបានផ្តល់សិទ្ធិអំណាចឱ្យលោកក្នុងការសម្រេចចិត្ត ឬគ្រប់គ្រងប្រតិបត្តិការនានា រួមទាំងការគ្រប់គ្រងចំណូល ចំណាយ និងសកម្មភាពប្រចាំថ្ងៃឡើយ។

ធនាគារជាតិ នៃកម្ពុជា អះអាងថា ខ្លួនបានបញ្ចប់នីតិវិធីទាក់ទងនឹងករណីក្រុមហ៊ុន ទូទាត់ប្រាក់ ហួយវ័ន ផេ នេះ និងបញ្ជាក់ថា ការទាមទាររបស់ម្ចាស់បំណុល ស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីអាជ្ញាប័ណ្ណរបស់ធនាគារត្រូវបានដកហូត។ ធនាគារកណ្តាល បានណែនាំអតិថិជនដែលរងផលប៉ះពាល់ឱ្យដាក់ពាក្យបណ្តឹងទៅតុលាការ។


លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ថា រដ្ឋាភិបាល និងអជ្ញាធរពាក់ព័ន្ធគួររួមចំណែកដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋរ ងគ្រោះទាំងនេះ។


«រដ្ឋាភិបាល និងអជ្ញាធរពាក់ព័ន្ធ ត្រូវតែធានានូវការដោះស្រាយជូនពួកគាត់ ដោយយុត្តិធម៌ និងគោរពសិទ្ធរបស់ពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញ»។


សូមបញ្ជាក់ថា ក្រុមហ៊ុន ហួយវ័ន ផេ ជាផ្នែកមួយនៃ ក្រុមហ៊ុន ហួយវ័ន (Huione) ដែល ក្រោយមកត្រូវបានបង្កើតទៅជាក្រុមហ៊ុនថ្មី ឈ្មោះថា អេចផេ (H.Pay)។ អេចផេ (H.Pay) ក៏ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រកាសដកហូតអាជ្ញាបណ្ណនៅថ្ងៃទី ១០ មេសា ឆ្នាំ២០២៦៕


ដោយ៖ខន ណារី

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们