登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

បារាំង ប្រាប់ អ៊ីរ៉ង់ ថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺជារឿងសំខាន់

发布:5/7/2026 阅读:1

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ ពុធ បានថ្លែងអះអាងថា ការបើកចរាចរណ៍ផ្លូវទឹកឡើងវិញ និងការអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz គឺជារឿងសំខាន់ ។

ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។

លោក Macron បានលើកទឹកចិត្តប្រធានាធិបតីអ៊ីរ៉ង់ ឱ្យពិនិត្យមើលផែនការរបស់បារាំង និងអង់គ្លេស ក្នុងការបង្កើតបេសកកម្មអន្តរជាតិមួយ ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ។

ជាការឆ្លើយតប លោក Pezeshkian បានសង្កត់ធ្ងន់ថា សម្រាប់អ៊ីរ៉ង់ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ហើយឆ្ពោះទៅរកការសម្រេចបាននូវការពារសិទ្ធិ និងអាយុជីវិតរបស់ប្រជាជនអ៊ីរ៉ង់ទាំងមូល ។

ប៉ុន្តែជាមួយគ្នានេះ លោក Pezeshkian ក៏បានលើកឡើងពីការមិនទុកចិត្តរបស់អ៊ីរ៉ង់ចំពោះអាមេរិកផងដែរ ដោយនិយាយថា ការមិនទុកចិត្តនេះ គឺដោយសារតែសកម្មភាពអរិភាពរបស់ភាគីអាមេរិក ដែលថ្មីៗនេះបានវាយប្រហារអ៊ីរ៉ង់ដល់ទៅពីរដង ទោះបីស្ថិតក្នុងកាលៈទេសៈកំពុងចរចាគ្នាដោយសន្តិវិធីក៏ដោយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们