登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អាមេរិក ថា ចង់មានអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់

发布:5/7/2026 阅读:1

វ៉ាស៊ីនតោន ៖ ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់ នាពេលខាងមុខ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ។

អំឡុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារ,លោក ប្រមុខកាទូត Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងពីការឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ តាមរយៈការបង្កើត MOU មួយ ជាមួយគ្នា។

លោកអះអាងថា ប្រតិបត្តិការយោធាវាយលុកអ៊ីរ៉ង់ ដែលធ្លាប់ធ្វើជាមួយអ៊ីស្រាអែល Epic Fury គឺបានបញ្ចប់ហើយ ដោយលោកលើកហេតុផលថា អាមេរិក សម្រេចបាននូវគោលដៅគ្រប់គ្រាន់ពីប្រតិបត្តិការបែបនេះ ដូច្នេះ ទីក្រុងវ៉ាស៊ីនតោន មិនលើកទឹកចិត្តឱ្យមានបន្ថែមទៀត នោះទេ ខណៈដែលលោកប្រាប់ថា អាមេរិកចូលចិត្តផ្លូវនៃសន្តិភាព។

លោក Marco Rubio បានរៀបរាប់ថា «អ្វីដែលលោកប្រធានាធិបតីចង់បាន គឺកិច្ចព្រមព្រៀង…គាត់ចង់អង្គុយចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការចរចា នាពេលអនាគត ដែលផ្តោតលើប្រធានបទសំខាន់ៗទាំងអស់ ដែលត្រូវដោះស្រាយ,ការបើកចំហពេញលេញនៃច្រកទ្វារ ដើម្បីឱ្យពិភពលោក អាចត្រលប់ទៅរកភាពប្រក្រតីឡើងវិញ»។

បើតាម Tass,សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ អះអាងថា ប្រជាជនរបស់ខ្លួន ចំនួន ៣ពាន់៣៧៥នាក់ ត្រូវបានសម្លាប់ អំឡុងពេល ៤០ ថ្ងៃ នៃការប្រយុទ្ធគ្នា។

នៅថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយសាធារណរដ្ឋអ៊ីស្លាម។ ក្រោយមក គណៈប្រតិភូប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នា នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែ មិនបានសម្រេចកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយរយៈពេលវែង ដោយសារតែភាពខ្វែងគំនិតគ្នា មួយចំនួន។

កាលពីថ្ងៃទី២១ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសផែនការ បន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ប៉ុន្តែ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ជាឯកតោភាគី ដែលប្រកាស ដោយសារទីក្រុងវ៉ាស៊ីនតោន នោះទេ ហើយនឹងធ្វើសកម្មភាព ស្របតាមផលប្រយោជន៍របស់ខ្លួន៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们