登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

រុស្ស៊ី ប្រាប់ទូតបរទេសនៅអ៊ុយក្រែន ជម្លៀសបង្ការក្រែងមានការវាយប្រហារ

发布:5/7/2026 阅读:1

មូស្គូ ៖ រុស្ស៊ី កាលពីថ្ងៃពុធ ចេញការព្រមានជម្លៀស សម្រាប់បណ្តាស្ថានទូតបរទេស ស្ថិតក្នុងទីក្រុងកៀវ ដោយខ្លួនគំរាម វាយប្រហារសងសឹក ប្រសិនអ៊ុយក្រែន ហ៊ានតែធ្វើដាក់ទីក្រុងមូស្គូមុន នៅថ្ងៃទិវាជ័យជំនះ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា ប្រទេសរបស់លោកស្រីនឹងបើកការវាយប្រហារសងសឹក លើរដ្ឋធានីរបស់អ៊ុយក្រែន ប្រសិនបើប្រទេសមួយនេះ រំខានដល់ការប្រារព្ធទិវាជ័យជម្នះ សង្គ្រាម លោកលើកទី២ នៅទីក្រុងមូស្គូ នាថ្ងៃទី៩ ឧសភា។

លោកស្រី ប្រកាសថា «ប្រទេសរុស្ស៊ីជំរុញឱ្យស្ថានទូតបរទេស និងអង្គការអន្តរជាតិនានា ក្នុងទីក្រុង Kyiv ធានាការជម្លៀសទាន់ពេលវេលា សម្រាប់បុគ្គលិក និងប្រជាពលរដ្ឋរបស់ពួកគេ ក្នុងករណីមានការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងនេះ»។

ភាគីរុស្ស៊ីមិនបានបញ្ជាក់លម្អិត អំពីការគំរាមកំហែងនេះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអ៊ុយក្រែនដែរ។

ប្រទេសរុស្ស៊ីប្រារព្ធទិវាជ័យជំនះសង្គ្រាម លោកលើកទី ២ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំនៅទីលានក្រហម។

ប្រទេសនេះ កាលពីដើមសប្តាហ៍ បានប្រកាសបទឈប់បាញ់ជាឯកតោភាគី ជាមួយអ៊ុយក្រែន នៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី ៩ ខែឧសភា ដើម្បីស្របពេលជាមួយនឹងការប្រារព្ធពិធីរំលឹកខួបនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងកៀវ មិនមានថ្ងៃឈប់សម្រាកទេ ខណៈប្រទេសជួបសង្គ្រាម ហើយអះអាងថា រុស្ស៊ីខ្លាចយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នឹងផ្អើលពេញទីលានក្រហម ។

អ៊ុយក្រែនបានប្រកាសបទឈប់បាញ់ ១ដែរ សម្រាប់ថ្ងៃទី៦ ខែឧសភា ប៉ុន្តែ ទីក្រុងកៀវនិយាយថា រុស្ស៊ីបានបំពាន ម្តងហើយម្តងទៀត។

បើតាម CNA,សង្គ្រាមអ៊ុយក្រែន ដែលឈានចូលដល់ឆ្នាំទី៥ បានសម្លាប់ជនស៊ីវិល រាប់ពាន់នាក់ និង បង្ខំមនុស្សរាប់លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们