登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក

发布:5/7/2026 阅读:1

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធនេះ បានបង្ហាញពីការសាទរ ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ដែលមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ពោលខុសពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ។

អំឡុងពេលទទួលជួបលោក Abbas Araghchi រដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង,លោក Wang Yi និយាយថា ប្រទេសចិនក៏ទទួលស្គាល់ នូវសិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិភាពផងដែរ ។

បើតាម Anadolu,ការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ បានធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទូចថា ទីក្រុងតេហេរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយលោកបានគំរាមថា កងកម្លាំងអាមេរិក អាចនឹងដកយកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ចេញពីប្រទេសអ៊ីរ៉ង់ថែមទៀតផង ។

ដំណើររបស់ប្រមុខការទូតអ៊ីរ៉ង់នៅក្រុងប៉េកាំង ធ្វើឡើង មុនពេលដែល លោក Trump គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី១៤ និង ១៥ ខែឧសភា ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ផ្លូវការ ពីសំណាក់សេតវិមាន។

ចំណែកជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា,លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ចិនគាំទ្រអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ព្រមទាំង កោតសរសើរចំពោះឆន្ទៈរបស់ទីក្រុងតេហេរ៉ង់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ តាមរយៈបណ្តាញការទូតផងដែរ ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们