登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អង្គការ FAO ព្រមានកម្ពុជាឳ្យត្រៀមទប់ទល់ហានិភ័យពីការកើនឡើងកម្ដៅ

发布:4/29/2026 阅读:3

ភ្នំពេញ៖អង្គការអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ជំរុញឳ្យកម្ពុជា ចាត់វិធានការទប់ស្កាត់បញ្ហាប្រឈមចំពោះ ការកើន ឡើងកំដៅទុកមុនជា  បន្ទាន់ ដើម្បីបញ្ចៀស ផលប៉ះពាល់ធ្ងន់ធ្ងរបែបណាមួយ ដល់ សន្តិសុខស្បៀង និងជីវភាព ប្រជាពលរដ្ឋ។

យោងតាម FAO ការកើនឡើងសីតុណ្ហភាព និងបាតុភូត អែល នីណូ(El Nino )កំពុងក្លាយជាបញ្ហាប្រឈម និងការដាក់សម្ពាធ កាន់តែខ្លាំងឡើងសម្រាប់វិស័យកសិកម្មទូទាំងពិភពលោក រួមទាំ ងកម្ពុជា ផងដែរ។


របាយការណ៍រួមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ដោយអង្គការ FAO និងអង្គការឧតុនិយមពិភពលោកបានបង្ហាញពីការកើនឡើងកំដៅ ដែលជាការគំរាមកំហែងដ៏ធំដល់ផលិតកម្មស្បៀងអាហារ ជីវភាពរស់នៅជនបទ និងកម្មករកសិកម្មនៅទូទាំងពិភពលោក។


របាយការណ៍បានពន្យល់ថា ដំណាំ ផលិតផលសត្វ និងជលផលទាំងអស់នឹងរងផលប៉ះពាល់ ក្នុងករណីលើសកម្រិតកម្ដៅដែលបានកំណត់ ហើយផលប៉ះពាល់នឹងលឿនជាងការរំពឹងទុក បើសិនមិនបានទប់បញ្ហាទុកជាមុន ដូចជា ការ ធ្លាក់ ចុះ ទិន្នផល ដំណាំ ការ ចិញ្ចឹម សត្វ ចុះ ខ្សោយ ការ នេសាទ ធ្លាក់ចុះ ហានិភ័យ ភ្លើង ឆេះ ព្រៃ កើនឡើង និង លក្ខខណ្ឌ ការងារ មិន មាន សុវត្ថិភាព សម្រាប់ កសិករ។


អង្គការ FAO បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃស្ថានភាពនេះ ដោយកត់សម្គាល់ថាកម្ដៅខ្លាំងកំពុងកាត់បន្ថយទិន្នផលកសិកម្មរួចហើយ និងធ្វើឱ្យកម្មករប្រឈមនឹងស្ថានភាពគ្រោះថ្នាក់។ របាយការណ៍បានរកឃើញថា ការស្លាប់របស់សត្វគោក្របី បានកើនឡើងដល់ទៅ ២៤ភាគរយក្នុងអំឡុងពេលរលកម្ដៅធ្ងន់ធ្ងរ ខណៈដែលរលកកំដៅក្នុងសមុទ្របានបណ្តាលឱ្យមានការខាតបង់ធនធានជលផលប្រមាណ ៦,៦ពាន់លានដុល្លារ។


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលពីថ្ងៃចន្ទ ក្នុងឆ្នាំ២០២៣ អង្គការ FAO បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោង”ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើក កម្ពស់កសិកម្មបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប(PEARL) ដូចជា ខេត្តឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ និងសៀមរាប។


ប៉ុន្តែ របាយការណ៍នេះ ព្រមានថាការផ្តល់មូលនិធិនៅតែមិនគ្រប់គ្រាន់។ដូច្នេះ ការទប់ស្កាត់ការកើនឡើងកម្ដៅជាមុន គឺមានប្រសិទ្ធភាពជាង ដើម្បីពង្រឹងភាពធន់ និងអាចរក្សាស្ថិរភាពផលិតកម្មស្បៀង និងតម្លៃ សម្រាប់ការផ្លាស់ប្តូររយៈពេលវែងក្នុងវិស័យកសិកម្ម៕


ដោយ៖ ខន ណារី

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们