登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ថៃ ប្រាប់កម្ពុជាពី ដំណើរការឆ្ពោះទៅលុបចោលអនុស្សរណៈឆ្នាំ២០០១

发布:4/29/2026 阅读:3

ភ្នំពេញ៖ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ផួងកេតកែវ(Sihasak Phuangketkeow ) បាន ប្រាប់ សមភាគីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយផ្ទាល់មាត់ថា ប្រទេសថៃ កំពុង ដំណើរការលុប ចោល អនុស្សរណៈ(MoU 44) ឆ្នាំ ២០០១ ជាមួយកម្ពុជា ប៉ុន្តែ នឹង មិនបោះបង់ ចោល ការចរចារឿង ព្រំដែនរវាងប្រទេសទាំងពីរនោះទេ។

ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន នៅប្រទេស ប្រ៊ុយណេកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានជូនដំណឹងថា ប្រទេសថៃកំពុងតែស្ថិតក្នុងដំណើរការនៃការលុបចោល MoU ឆ្នាំ២០០១ ដែល កំពុងស្ថិតក្នុងដំណាក់កាលដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិចារណានៅឡើយ ហើយប្រទេសថៃនឹងផ្ញើលិខិតជូនទៅកាន់ភាគីកម្ពុជា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានពិចារណាចប់រួចរាល់។


លោក បានបញ្ជាក់ថា ការសម្រេចលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី មិនមានន័យថាការលុបចោលការចរចាជាមួយកម្ពុជានោះទេ។ តែផ្ទុយទៅវិញ ប្រទេសថៃកំពុងស្វែងរកការផ្លាស់ប្តូរឆ្ពោះទៅរកក្របខ័ណ្ឌដែលទទួលស្គាល់ជាអន្តរជាតិកាន់តែច្បាស់ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។


លោកបានមានប្រសាសន៍ថា តាមរយៈយន្តការច្បាប់អន្តរជាតិនេះ នឹងជួយធ្វើឱ្យការចរចាលើតំបន់ត្រួតស៊ីគ្នាកាន់តែមានប្រសិទ្ធភា ព។


អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ចរចាដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នានៅតំបន់ដែលត្រួតស៊ីគ្នាដែលសំបូរដោយឧស្ម័ន និងប្រេងកាត។


លោក Phuangketkeow បាននិយាយថា MoU ឆ្នាំ២០០១ នេះ មិនទាន់មានវឌ្ឍនភាពជាក់ស្តែងនៅឡើយទេ ហើយថែមទាំងបង្កឱ្យមានជម្លោះព្រំដែនជាបន្តបន្ទាប់។ ដូច្នេះ ប្រទេសថៃចាំបាច់ត្រូវស្វែងរកវិធីសាស្រ្តដែលសមស្របជាងនេះ។


ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា បំណងលុបចោលMoU ឆ្នាំ២០០១ របស់ភាគីថៃ គឺបង្ហាញពីភាពផ្ទុយស្រឡះ នៃឆន្ទៈ ពិតប្រាកដរបស់ភាគីទាំងពីរក្នុងការខិតខំប្រឹងប្រឺងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហការ ប្រតិបត្តិការ និងវិបុលភាពរួម។


អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងច្បាប់នៃប្រទេសកម្ពុជា បានលើកឡើងថា MoUនេះ មិនអាចឱ្យភាគីម្ខាងណាដកខ្លួនជាឯកតោភាគីបានឡើយ ហើយការពឹងផ្អែកលើច្បាប់សមុទ្រសកល(UNCLOS) គឺត្រូវការចំណាយរយៈពេលយូរ។


អត្ថបទវិភាគ ភូមិសាស្ត្រនយោបាយ របស់គេហទំព័រ9DashLine នៅទីក្រុងឡុង ប្រទេសអង់គ្លេស បានលើកឡើងថា គម្រោងលុបចោលMOU ឆ្នាំ២០០១របស់ភាគីថៃ គឺមានផែនការក្នុងការកេងចំណេញនៅតំបន់សមុទ្រត្រួតស៊ីគ្នា ដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួនសម្រាប់ក្រុមឥស្សរជននយោបាយ ឬក្រុមហ៊ុនប្រេង ឬឧស្ម័ន។ ប៉ុន្តែផែនការ នេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃ។


តំបន់ ត្រួតស៊ីគ្នា (OCA)រវាងកម្ពុជា និងថៃ មាន ផ្ទៃដី សមុទ្រ ប្រហែល ២ម៉ឺន៧ពាន់ គីឡូម៉ែត្រ ការ៉េ ដែលត្រូវបាន ប៉ាន់ប្រមាណ ថា មាន ទុនបម្រុង ឧស្ម័ន ធម្មជាតិ ប្រហែល ៣១១ ពាន់លាន ម៉ែត្រគូប និងមាន ទុនបម្រុង ប្រេង ដ៏ច្រើន សន្ធឹកសន្ធាប់ ផងដែរ។ ប្រទេសទាំងពីរធ្លាប់បានឯកភាពអភិវឌ្ឍន៍ធនធានប្រេងរួមគ្នាក្នុងតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃនេះ កាលពីឆ្នាំ២០២៤ ប៉ុន្តែ ក៏បរាជ័យទៅវិញ បន្ទាប់ពីមានការតវ៉ាពីក្រុមជាតិនិយមថៃ និងបន្ទាប់ពីមានភាពតានតឹងជាមួយកម្ពុជាកាលពីឆ្នាំ២០២៥៕


ដោយ៖សៅ សុខអេង

Screenshot

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们