登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

និវត្តជនទទួលបានការគាំពារពីរាជរដ្ឋាភិបាល

发布:4/29/2026 阅读:3

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះ​សុខុមាលភាពរបស់និវត្តជន តាមរយៈការជំរុញប្រព័ន្ធគាំពារសង្គម និងការដំឡើងប្រាក់សោធននិវត្តន៍ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យអតីតមន្ត្រីរាជការអាចរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នេះបើតាមឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន។

ឯកឧត្តម សុខ សូកេន សម្តែងនូវការដឹងគុណ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា វិស័យអធិការកិច្ចត្រូវបានបន្តធ្វើកំណែទម្រង់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមឆន្ទះដ៏មុតស្រួច និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំកសាងប្រទេសពីចំណុចសូន្យ និងដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពគំរូជាច្រើនដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជន ធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ ព្រមទាំងបានផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ក្រម៉ា និងថវិកាឧបត្ថម្ភដ៏ថ្លៃថ្លា ជូនដល់និវត្តជនគ្រប់រូបផងដែរ៕

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们