登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អ្នកអភិរក្សលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលឱ្យត្រឡប់ទៅកាន់សមុទ្រវិញ

发布:4/29/2026 阅读:3

ភ្នំពេញ៖អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) គឺជាល្មូនកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។នៅប្រទេសកម្ពុជា​សត្វល្មូនដ៏កម្រនេះ​ជារឿយៗ ត្រូវបានប្រទះឃើញឡើងពងនៅកោះដាច់ស្រយាលដូចជាកោះពូលូវ៉ៃជាដើម។​សត្វប្រភេទ​នេះវាស៊ីស្មៅសមុទ្រជាអាហារ មានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយ​ច្បាប់ជលផលកម្ពុជាផងដែរ។

អង្គការអភិរក្សសមុទ្រកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ថា នាថ្មីៗមកនេះក្រុមការងាររបស់ខ្លួន បាន​សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលត្រឡប់ទៅសមុទ្រវិញ។ អណ្តើកនេះ​ត្រូវបាន​ជាប់ក្នុងមងក្តាមដោយអចេតនា ហើយត្រូវបានបងប្អូនប្រជានេសាទនៅកោះពោធិ៍ ប្រគល់ជូនសន្តិសុខលម្ហសមុទ្រ​យ៉ាងមាន​សុវត្ថិភាព។

ពិធីលែងអណ្តើកល្មិចចូលរួមដោយ ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ហ៊ួរ មិថុនា អភិបាលរងអភិបាលខេត្តកែប៕

ដោយ៖ម៉ាដេប៉ូ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们