登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រ ចំនួន ៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

发布:4/29/2026 阅读:3

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។

ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួនរហូតដល់ ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។

ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ហើយបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុតក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោកសម្រាប់ផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសា។

ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងគុណភាព និងអនាម័យបរិស្ថាន។ ការគិតគូរលើកត្តាគុណភាព និងសុវត្ថិភាពមិនបញ្ចប់ត្រឹមនេះឡើយ ក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានវិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រង់គុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO22000 ផងដែរ ហើយនេះពិតជាបានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមានគុណភាពល្អដ៏ពិតប្រាកដ ហើយព្រមទាំងបាននាំនូវមោទនភាពជាតិលើឆាកអន្តរជាតិដែលផលិតផលខ្មែរមានគុណភាពប្រកួតប្រជែងលក្ខណៈអន្តរជាតិ។

រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុនវឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពពិតទទួលស្គាល់ជាអន្តរជាតិ ផលិតនៅក្នុងស្រុកខ្មែរ ដោយសហគ្រិនជនជាតិខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们