登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

发布:4/29/2026 阅读:3

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training” ក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបមានចំនួន ៣៨រូប នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។

វគ្គបណ្តុះបណ្តាលខាងលើបានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន៖ អភិបាលកិច្ចសន្តិសុខសាយប័រ (Cybersecurity Governance),ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបបន្ទាន់លើហេដ្ឋារចនាសម្ព័នព័ត៌មានសំខាន់ៗ (Risk Management and Incident Respond to Critical Information Infrastructures) និងការអនុវត្តលំហាត់ (Table-Top Exercise) ៖ ការឆ្លើយតបសម្រាប់ការសម្របសម្រួលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack),ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack) និងការឆ្លើយតបអន្តរជាតិចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack)។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នំា២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា លទ្ធផលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា ដោយអ្នកជំនាញសន្តិសុខសាយប័រនឹងទទួលបានចំណេះដឹងយ៉ាងពេញលេញអំពីវិធីសាស្ត្រក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការគ្រប់គ្រងឧប្បត្តហេតុសន្តិសាយប័រ និងការអនុវត្តដែលស្របតាមស្តង់ដារអន្តរជាតិ និងជំរុញឱ្យមានការប្រើប្រាស់លំហសាយប័រដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងមានភាពទុកចិត្តខ្ពស់ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលឲ្យកាន់តែរឹងមាំ និងមានចីរភាព៕

ដោយ៖ង៉ាន់ ទិត្យ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们