登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»

发布:4/29/2026 阅读:3

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ​តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ ដល់សុខទុក្ខ​របស់​មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅ​ក្រោមចំណុះក្រសួង​ ។ទន្ទឹមនេះឯកឧត្តមបានផ្តួចផ្តើមឱ្យ មានក្រុមការងារទទួល​បន្ទុកអនុវត្ត​គម្រោងគិតគូរលើសុខុមាលភាពមន្រ្តីនៃ​ក្រសួង​មុខងារសាធារណៈ ដែលហៅកាត់ថា អឹមស៊ីអេស អេច ផ្លឺស(MCS H+)។

តាមរយៈសេចក្តីរាយការណ៍បានឱ្យដឹងថា កន្លងមកក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូ​អនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែក​ទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ប្រមាណជាង​១០០ករណី រួចមកហើយ។

មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ត្រូវបានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំ​ឆ្នាំជូនជាទៀងទាត់។

ក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំ​ឆ្នាំជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ចំណុះក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា ការងារជោគជ័យ​អាស្រ័យលើមន្រ្តីមាន «សុខភាពល្អ»។ឯកឧត្តមក៏បានអរគុណ​ដល់មន្រ្តីនៃ​ក្រសួងមុខងារ​សាធារណៈគ្រប់ជាន់​ថ្នាក់​ដែលបានខិតខំ​ប្រឹងប្រែងបំពេញភារកិច្ចដោយ​អស់​ពីកម្លាំងកាយចិត្តទោះក្នុង​កាលៈទេសៈ​សុខភាពយ៉ាងណាក៏ដោយ ក៏នៅតែ​ខិតខំបំពេញ​កាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបាន​សមិទ្ធផល​យ៉ាងច្រើន និងថ្មីៗជូន​ដល់ក្រសួង។

ឯកឧត្តមបានបន្ថែមថា ក្នុងវេលានេះជាការគិតគូររួមចំណែក និង​ការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ​នៃក្រសួង​មុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្ត​ទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការ​ព្យាបាល​ជូនដល់មន្រ្តីទាំងអស់។

សូមជម្រាបថា កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះមានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាព​សហព័ន្ធ​យុវជន​កម្ពុជា(DA-UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅ​សាលាភូមិន្ទរដ្ឋបាល ៕


ដោយ៖ វណ្ណលុក

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们