登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ

发布:4/29/2026 阅读:3

ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៥ ខែមេសា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូន​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ ។

ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃ​រដ្ឋបាល​ស្រុកគាសក្រឡដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់​និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថាន​ភាពរស់​នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ន ដូចជាគ្រោះធម្មជាតិ,ផលប៉ះពាល់កើតចេញពីជម្លោះ​នៅតាម​តំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ាជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឱ្យចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាចំនួនជាង១២លានរៀល​សម្រាប់​ទិញជាស្បៀងអាហារចែកជូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ៕


ដោយ៖ គ្រី សម្បត្តិ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们