登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

លោក ត្រាំ ថា ស្តេចអង់គ្លេស មិនចង់ឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ

发布:4/29/2026 阅读:3

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles ទី៣ មិនចង់ឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ នោះដែរ។ លោកថា ការកត់សម្គាល់បែបនេះ ធ្វើឡើង នៅឯពិធីលាងសោយភោជន៍ថ្នាក់រដ្ឋ នៅឯសេតវិមាន កាលពីថ្ងៃអង្គារ។

ស្តេច Charles ទី៣ របស់ចក្រភពអង់គ្លេស និង ម្ចាស់ក្សត្រី Camilla បានយាងទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ដើម្បីចាប់ផ្តើមបំពេញព្រះរាជដំណើរទស្សនកិច្ច រយៈពេល ៤ ថ្ងៃ នៅទីនោះ។

ដោយសំដៅលើសង្ក្រាមនៅមជ្ឈិមបូព៌ា,លោក ត្រាំ រៀបរាប់ថា « យើងបានកម្ចាត់គូប្រជែង ដោយយោធា… ព្រះអង្គ Charles យល់ស្របជាមួយខ្ញុំ មិនអនុញ្ញាតឱ្យគូប្រជែងនោះ មានអាវុធនុយក្លេអ៊ែរនោះទេ»។

យ៉ាងណាក៏ដោយ នៅក្នុងព្រះរាជសង្កថា,ព្រះអង្គ Charles មិនបានមានបន្ទូលអ្វីពាក់ព័ន្ធនឹងអ៊ីរ៉ង់ នោះទេ ។នៅពេលត្រូវបានសាកសួរពីអំពីការលើកឡើងរបស់លោក ត្រាំ,ស្ថានទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ឱ្យ សាកសួរទៅកាន់ព្រះរាជវាំងអង់គ្លេស។

បើតាម Straitstimes,អ៊ីរ៉ង់ តែងតែប្រកែកថា ខ្លួនមិនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែ បាននិយាយថា ខ្លួនមានសិទ្ធិដើម្បីអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់វិស័យស៊ីវិល ក្នុងនោះ រួមមានទាំង ការចម្រាញ់អ៊ុយរ៉ញ៉ូម ក្នុងនាមជាភាគីមួយ នៃសន្ធិសញ្ញា មិនរីកសាយអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ Straitstimes,ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们