登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ក្រោយរួមរស់ជិត ៦០ ឆ្នាំ

发布:4/29/2026 阅读:3

ឌូបៃ ៖ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីអង្គការប្រទេសនាំចេញប្រេង OPEC និង OPEC+ ក្រោយរួមរួមរស់នៅជាមួយគ្នាអស់រយៈពេលជិត ៦០ ឆ្នាំ ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati (WAM) ចេញផ្សាយកាលពីថ្ងៃ អង្គារ,ការសម្រេចចិត្តបែបនេះរបស់អារ៉ាប់រួម នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦ ។

ប្រភពបានទម្លាយឱ្យដឹងថា ការសម្រេចចិត្តនេះ គឺស្របតាមចក្ខុវិស័យយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសអារ៉ាប់រួម និងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ។

ហើយការសម្រេចចិត្តនេះទៀតសោត ក៏នឹងពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប់រួម ចំពោះតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកផលិតដែលមានទំនួលខុសត្រូវ និងអាចទុកចិត្តបាន ដែលសម្លឹងមើលទៅអនាគតនៃទីផ្សារថាមពលសកល ។

ផ្អែកតាម Anadolu,អេមីរ៉ាត់ អារ៉ាប់រួម ដែលជាប្រទេសនាំចេញប្រេង និងឧស្ម័នរាវធំជាងគេទី ៣ របស់ពិភពលោក បានចូលរួមជាមួយអង្គការប្រទេសនាំចេញប្រេងធំៗ ហៅកាត់ថា OPEC កាលពីឆ្នាំ ១៩៦៧ គិតមកទល់ឆ្នាំ ២០២៦ នេះ មានរយៈពេលជិត ៦០ឆ្នាំហើយ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们