登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ៧ នាក់

发布:4/29/2026 阅读:3

ហ្សាការតា ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧ នាក់ និង ៨១ នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងចំនួនពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅខាងក្រៅរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូណេស៊ី នេះបើតាមការបញ្ជាក់របស់លោកស្រី Anne Purba អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង KAI គ្រប់គ្រងដោយរដ្ឋ ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅទីក្រុង Bekasi ខេត្ត ជ្វាខាងលិច នៅពេលរថភ្លើងដឹកអ្នកដំណើរដែលចតចោលមួយគ្រឿង ត្រូវបានរថភ្លើងដឹកអ្នកដំណើរផ្លូវឆ្ងាយបុកពីក្រោយពេញមួយទំហឹង នៅម៉ោងប្រហែល ៨និង៥០នាទីល្ងាចកាលពីថ្ងៃ ចន្ទ ។

ភ្លាមៗ ក្រុមសង្គ្រោះត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដោយអ្នកដំណើរប្រហែល ២៤០ នាក់នៅលើរថភ្លើងផ្លូវឆ្ងាយ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈដែលអ្នកដំណើររងរបួសនៅលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ។

ការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយឧប្បត្តិហេតុនេះ កំពុងត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្លូវដែក និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី ។

បើតាម AFP,គ្រោះថ្នាក់រថភ្លើងដ៏ធំចុងក្រោយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានសម្លាប់មនុស្សចំនួន ៩ នាក់ និងរបួសប្រហែល ២០ នាក់នៅក្នុងខេត្ត ជ្វាខាងលិច កាលពីខែមករា ឆ្នាំ២០២៤ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们