登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

សង្គ្រាមជុំទិស ជំរុញសន្ទុះចំណាយផ្នែកយោធាពិភពលោក កើនជិត ២.៩ ទ្រីលានដុល្លារ

发布:4/29/2026 阅读:3

ស្តុកខុល ៖ ស្របពេលពិភពលោកប្រឈមនឹងជម្លោះប្រដាប់អាវុធស្ទើរតែគ្រប់ទីកន្លែង បានធ្វើឱ្យការចំណាយផ្នែកយោធាសកលក្នុងឆ្នាំ ២០២៥ កើនឡើងជិត ២.៩ ទ្រីលានដុល្លារ ឬស្មើនឹង ២.៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ។

បើទោះជាការចំណាយយោធារបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះអស់ ៧,៥ ភាគរយ ដោយសារតែលោកប្រធានាធិបតី Donald Trump បានបញ្ឈប់ការផ្ដល់ជំនួយយោធាថ្មីទៅឱ្យអ៊ុយក្រែនក៏ដោយ ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ SIPRI បានឲ្យដឹងថា ឆ្នាំមុន ការចំណាយផ្នែកយោធានៅទូទាំងពិភពលោក បានកើនឡើងដល់ ២.៨៩ ទ្រីលានដុល្លារ ឬស្មើនឹង ២.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់ពិភពលោក ។

ការចំណាយនេះកើនឡើង ១១ ឆ្នាំជាប់ៗគ្នា និងជាកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីឆ្នាំ ២០០៩ មក ។

បើតាមរបាយការណ៍ដដែល,ប្រទេសដែលចំណាយផ្នែកយោធាច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី ដោយកញ្ចប់ថវិកាយោធាប្រទេសមហាអំណាចទាំងបីនេះ រួមបញ្ចូលគ្នាស្មើនឹង ១.៤៨ ទ្រីលានដុល្លារ ឬប្រហែល ៥១ ភាគរយនៃការចំណាយផ្នែកយោធារបស់ពិភពលោកទាំងមូល ។

ក្រៅពីប្រទេសទាំងបី អ្នកដែលចូលរួមចំណែកចម្បងជំរុញកំណើនចំណាយផ្នែកយោធារបស់ពិភពលោក ទៀតនោះគឺសហភាពអឺរ៉ុប ដោយការចំណាយផ្នែកយោធា បានហក់ឡើងដល់ ១៤ ភាគរយ ឬស្មើនឹង ៨៦៤ ពាន់លានដុល្លារ ។

រីឯការចំណាយផ្នែកយោធារបស់អ៊ីស្រាអែល មានទំហំ ៤៨ ពាន់ ៣០០ លានដុល្លារ ថយចុះជិត ៥ ភាគរយ ដោយសារបទឈប់បាញ់នៅហ្គាហ្សាក្នុងឆ្នាំ ២០២៥ ខណៈការចំណាយយោធារបស់អ៊ីរ៉ង់ មានទំហំ ៧ ពាន់ ៤០០ លានដុល្លារ ធ្លាក់ចុះ ៥.៦ ភាគរយ ។

ផ្អែកតាមការលើកឡើងរបស់វិទ្យាស្ថាន SIPRI,ដោយសារតែជម្លោះប្រដាប់អាវុធជាច្រើនក្នុងពេលបច្ចុប្បន្ន រួមទាំងការកំណត់គោលដៅបង្កើនការចំណាយផ្នែកយោធារយៈពេលវែងរបស់បណ្ដាប្រទេសជាច្រើននោះ ការចំណាយខាងយោធារបស់ពិភពលោក រំពឹង នឹងបន្តស្ទុះឡើងថែមទៀតក្នុងឆ្នាំ ២០២៦ និងប៉ុន្មានឆ្នាំទៅមុខទៀត ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们