登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

យោធាអ៊ីរ៉ង់ ត្រួតត្រាច្រកហ័រមូស ទាំងស្រុងហើយ

发布:4/29/2026 阅读:3

តេហេរ៉ង់ ៖ សមាជិកសភា អ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសឥស្លាមួយនេះ បានគ្រប់គ្រងទាំងស្រុងហើយ ចំពោះច្រកសមុទ្រ Hormuz។

ប្រធានគណកម្មការសន្តិសុខសភា អ៊ីរ៉ង់ លោក Ebrahim Azizi និយាយថា ផែនការនេះ នឹងផ្តល់ឱ្យ អាជ្ញាធរយោធា ស្ថិតនៅលើផ្លូវទឹក Hormuz ។

លោកនិយាយថា «នៅក្នុងផែនការនេះ វាត្រូវបានចែងថា អ្នកទាំងឡាយណា,រដ្ឋាភិបាល និងប្រទេសណា ដែលបង្កការខូចខាតមកលើយើង បង្កគ្រោះថ្នាក់ដល់យើង រារាំងធនធានរបស់យើង ឬ ធ្វើសកម្មភាពប្រឆាំងនឹងសាធារណរដ្ឋឥស្លាម អ្នកទាំងនោះ ត្រូវតែសងសំណង»។

បើតាម Anadolu,ចាប់តាំងពីសង្រ្គាម ផ្តួចផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើម កាលពីចុងខែកុម្ភៈ,ទីក្រុងតេហេរ៉ង់ បានរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz ។ បន្ទាប់មក ក៏មានការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក នៅថ្ងៃទី១៣ ខែមេសា ដោយវាយលុកការផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក ដែលភាគច្រើន នៅទូទាំងអាស៊ី។

ក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់បានជួបពិភាក្សាគ្នា នៅក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ របស់ប្រទេស ប៉ាគីស្ថានកាលពី ២ សប្តាហ៍មុន ប៉ុន្តែ បរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀង បញ្ចប់ជម្លោះ។

ទោះបីជាកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចចរចាមួយផ្សេងទៀត កំពុងដំណើរការក៏ដោយ ចំណុចជាប់គាំងមួយចំនួន ត្រូវបានគេនិយាយថា គឺជាករណីច្រកសមុទ្រ Hormuz,ការបិទច្រក របស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែអ៊ីរ៉ង់ និង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម របស់អ៊ីរ៉ង់៕

ប្រភពពី AFP,Anadolu ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们