
មូស្គូ ៖ លោក Alexey Pushkov សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ ថា អ៊ីរ៉ង់អាចមានស្តុក យន្តហោះគ្មានបើក និង កាំជ្រួចមីស៊ីល រាប់ម៉ឺនឆុត ទុកសម្រាប់ធ្វើសង្គ្រាម តតាំងជាមួយនឹងអាមេរិក។
ប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធ ស្តីពីគោលនយោបាយព័ត៌មាន និងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៃសភាជាន់ខ្ពស់រុស្ស៊ី រូបនេះ រៀបរាប់ថា «អ៊ីរ៉ង់បានផ្លាស់ប្តូរ ទីតាំងមីស៊ីលនៅក្រោមដី ស្ទើរតែទាំងអស់របស់ពួកគេ យ៉ាងសម្ងាត់ ហើយ បានដាក់ពង្រាយ នៅទូទាំងប្រទេស…ពួកគេហាក់ដូចជា មានយន្តហោះគ្មានមនុស្សបើក ព្រមទាំង កាំជ្រួចមីស៊ីល រាប់ម៉ឺនគ្រឿង »។
លោក Alexey Pushkov អះអាងថា ទីក្រុង តេហេរ៉ង់ បានធ្វើការលើអ្វីៗ ទាំងអស់នេះ អស់រយៈពេលជាយូរណាស់មកហើយ ដោយរៀបចំ ទាំងផែនការសេដ្ឋកិច្ច ព្រមទាំង សេណារីយ៉ូ ចរចា។
យោងតាមសមាជិកសភាជាន់ខ្ពស់ រូបនេះ ដដែល,ជម្លោះប្រដាប់អាវុធលើកនេះ គឺជាបញ្ហារស់រានមានជីវិត សម្រាប់ប្រទេសអ៊ីរ៉ង់ ហើយសង្គ្រាម នឹងបន្តរហូតដល់ ដំណាក់កាលចុងក្រោយ។
ប៉ុន្តែ សម្រាប់អាមេរិក វិញ,លោក Alexey Pushkov អះអាងថា សង្រ្គាមនេះ អាចជាជម្រើស កុំឲ្យកើតឡើងបាន ហើយ ប្រជាជនអាមេរិកជាច្រើន កំពុងចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនាំឲ្យសង្គ្រាម ផ្ទុះឡើង។
លោក Alexey Pushkov លើកហេតុផលបញ្ជាក់ថា យុទ្ធនាការយោធា របស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ រៀបចំមិនទាន់បានល្អនោះទេ ព្រោះគេមានជំនឿខុស ដែលថា លទ្ធផលអាចនឹងសម្រេចបាន យ៉ាងឆាប់រហ័ស តាមរយៈការប្រើកម្លាំងយោធា ដូចករណី នៅប្រទេស វេណេស៊ុយអេឡា៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
微信扫一扫 立即联系我们