登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

សត្វកន្ធាយក្បាលកង្កែបដ៏កម្រចំនួន១៥ក្បាលត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ

发布:4/24/2026 阅读:1

កន្ធាយក្បាលកង្កែប១៥ក្បាល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជបំផុតនោះ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមលែងកន្ធាយក្បាលកង្កែបទាំងនេះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

លោកជំទាវបានថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផល អង្គការអភិរក្សសត្វព្រៃ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមនឹងសហគមន៍មូលដ្ឋាន ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារ ដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។

គួរបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជលើលោក ដោយបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។

បច្ចុប្បន្ន កន្ធាយក្បាលកង្កែបបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជា តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។

នៅឆ្នាំ២០២៦នេះ សម្បុកកន្ធាយក្បាលកង្កែបចំនួន១៤សម្បុកត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន៩៥ក្បាល បានញ៉ាស់ដោយជោគជ័យ ហើយមេពូជកន្ធាយក្បាលកង្កែបចំនួន០១ក្បាលត្រូវបានជួយសង្គ្រោះ និងនាំយកទៅថែទាំនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង៕

ដោយ៖ម៉ាដេប៉ូ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们