登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ជាមួយប្រទេសឈូងសមុទ្រចំនួន ៣

发布:4/24/2026 阅读:1

កៀវ ៖ អ៊ុយក្រែន បានចុះហត្ថលេខាលើឯកសារសន្តិសុខធំៗចំនួន ៣ ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ។

កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងអ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រ ក្រោយផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ចំនុចពិសេសមួយនៃកិច្ចព្រមព្រៀងនេះ គឺការផ្គត់ផ្គង់យន្តហោះដ្រូន ដែលមានតម្លៃសមរម្យ និងបង្កើតខ្សែច្រវាក់ផលិតកម្មយន្តហោះរួមគ្នា ។

បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ,យន្តហោះដ្រូន Shahed អាចមានតម្លៃចន្លោះពី ៨០.០០០ ដុល្លារ ទៅ ១៣០.០០០ ដុល្លារ តែវាអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធមានតម្លៃត្រឹមតែ ១០.០០០ ដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងមីស៊ីលការពារដែនអាកាសប្រពៃណី ដែលមានតម្លៃរាប់លាន ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងផ្តល់ជំនាញ ដែលទទួលបានពីការទប់ទល់នឹងយន្តហោះដ្រូនផលិតឡើងដោយអ៊ីរ៉ង់ ដែលប្រើប្រាស់ដោយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ។

រុស្ស៊ីបានដាក់ពង្រាយយន្តហោះដ្រូន Shahed យ៉ាងទូលំទូលាយ ជាប្រភេទដូចគ្នាដែលប្រើក្នុងការវាយប្រហារដោយអ៊ីរ៉ង់នៅទូទាំងឈូងសមុទ្រ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们