登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

លោក Trump ច្រានចោលការប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមអ៊ីរ៉ង់

发布:4/24/2026 阅读:1

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល ការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «ទេ ខ្ញុំនឹងមិនប្រើវាទេ»។ លោកបានសួរទៅវិញថា «ហេតុអ្វី បានជាខ្ញុំ នឹងប្រើអាវុធនុយក្លេអ៊ែរ នៅពេលដែលយើងបានបំផ្លាញអាវុធនុយក្លេអ៊ែរ ដោយមិនប្រើ អាវុធទាំងនេះ ផងនោះ?» លោកបន្តថា «អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានអនុញ្ញាតឱ្យប្រើ ដោយនរណាម្នាក់ នោះឡើយ»។

យ៉ាងណា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងអំឡុងពេលមានជម្លោះ បានព្រមានថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនការខូចខាតលើអ៊ីរ៉ង់ ជាមួយនឹងអាវុធដែលមិនធ្លាប់ប្រើ ពីមុនមក ប៉ុន្តែ ក្រោយមក សេតវិមានបានបដិសេធថា លោកមិនបានគំរាមកំហែង ការវាយប្រហារនុយក្លេអ៊ែរ នោះទេ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានដែរថា លោកកំពុងធ្វើឲ្យប្រទេសអ៊ីរ៉ង់ គ្មានអាវុធនុយក្លេអ៊ែរ ដែលនឹងព្យាយាមបំផ្ទុះទីក្រុងណាមួយ របស់អាមេរិក ឬ បំផ្ទុះតំបន់មជ្ឈិមបូព៌ាទាំងមូល។

យ៉ាងណា អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរ ហើយ អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ និយាយថា មិនមានការខិតជិត ទៅរកការផលិត គ្រាប់បែកបរមាណូ នៅមុនសង្គ្រាម នោះទេ។

សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយបានកម្ទេចទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី របស់ប្រទេសជប៉ុន នៅចុងបញ្ចប់ នៃ សង្គ្រាមលោក លើកទី២ ហើយ បានសម្លាប់មនុស្សប្រហែល ២១ម៉ឺន៤០០០នាក់។ អ៊ីស្រាអែល ដែលបានស្រាក់ដៃគ្នាជាមួយអាមេរិក ចាប់ផ្តើមធ្វើសង្គ្រាម ប្រឆាំងលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ត្រូវបានគេដឹង យ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែ មិនដែរទទួលស្គាល់ ជាសាធារណៈ នោះឡើយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们