登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

Microsoft ប្រកាសវិនិយោគ ១៨ ពាន់លានដុល្លារនៅអូស្ត្រាលី ជំរុញ AI

发布:4/23/2026 阅读:1

កង់ប៉េរ៉ា ៖ ក្រុមហ៊ុន Microsoft នឹងវិនិយោគ ១៨ពាន់លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ការជំរុញលើបញ្ញាសិប្បនិម្មិត ឬ AI។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងវិនិយោគ ២៥ ពាន់លានដុល្លារអូស្ត្រាលី ឬ ១៧.៩ ពាន់លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី នាចុងឆ្នាំ ២០២៩ ដើម្បីបង្កើនសមត្ថភាពកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសអូស្ត្រាលី។

តាមរយៈសេចក្តីថ្លែងការណ៍,ក្រុមហ៊ុនអះអាងថា ការវិនិយោគនេះ នឹងជួយអភិវឌ្ឍន៍ កុំព្យូទ័រទំនើប


Azure AI និង ហេដ្ឋារចនាសម្ព័ន្ធ Clouding ពង្រឹងសន្តិសុខ តាមអ៊ីនធឺណិត និង បង្កើនជំនាញ AI ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft,លោក Satya Nadella បាននិយាយថា «អូស្ត្រាលី មានឱកាសដ៏ធំសម្បើម ក្នុងការចាប់យក AI ទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដ និងផលប្រយោជន៍សង្គម»។

លោកបន្តថា «នោះហើយជាមូលហេតុ ដែលយើងកំពុងធ្វើឱ្យការវិនិយោគដ៏ធំបំផុតរបស់យើង នៅក្នុងប្រទេសអូស្ត្រាលី រហូតមកដល់បច្ចុប្បន្ន» ។

បើតាម CNA,ការសន្យាវិនិយោគ ចុងក្រោយនេះ ធ្វើឡើង បន្ទាប់ពីមានការវិនិយោគ របស់ Microsoft ចំនួន ៥ ពាន់លានដុល្លារអូស្ត្រាលី កាលពីឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីក cloud computing និងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们