登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អ៊ីរ៉ង់ ចាប់ផ្តើមរឹបអូសនាវា នៅច្រកសមុទ្រ ហ័រមូស

发布:4/23/2026 阅读:1

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានចាប់ផ្តើម រឹបអូសនាវា ២ គ្រឿង នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ទី២២ ខែមេសា ស្របពេលដែល គ្មានសញ្ញា នៃ ការចរចាសន្តិភាព ចាប់ផ្តើម ឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ របស់អ៊ីរ៉ង់ Tasnim បាននិយាយ នៅមុននេះបន្តិចថា ឆ្មាំបដិវត្តន៍បានរឹបអូសនាវា ២ គ្រឿង ដោយសារតែបំពានដែនសមុទ្រ ហើយបាននាំយក កប៉ាល់ ទាំងនោះ ទៅកាន់ច្រាំងសមុទ្រអ៊ីរ៉ង់។ នេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់ ចាប់យកកប៉ាល់ តាំងពីសង្គ្រាម បានចាប់ផ្តើមផ្ទុះឡើង កាលពីចុងខែកុម្ភៈ។

បើតាមកាសែត Tasnim ដដែល,ឆ្មាំបដិវត្តន៍ ក៏បានព្រមានដែរថា ការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងច្រកសមុទ្រ នឹងត្រូវបានចាត់ទុកថា ជាបន្ទាត់ក្រហម ។

បើតាម CNA,លោក Trump ប្រធានាធិបតីអាមេរិក បានរក្សាការបិទផ្លូវសមុទ្រ លើពាណិជ្ជកម្ម របស់អ៊ីរ៉ង់ ហើយប្រធានសភាអ៊ីរ៉ង់ និង ជាអ្នកចរចាកំពូល លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញនឹងមាន ប្រសិនបើកងទ័ពជើងទឹកទាំងនោះ ត្រូវបានដកចេញ។

«ការបើកច្រកសមុទ្រឡើងវិញ គឺមិនអាចទៅរួចទេ ជាមួយនឹងការរំលោភលើបទឈប់បាញ់ បែបនេះ» លោក Qalibaf បាននិយាយដូច្នេះ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们