登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

វៀតណាម-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង នុយក្លេអ៊ែរ

发布:4/23/2026 阅读:1

ហាណូយ ៖ វៀតណាម និង កូរ៉េខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីបច្ចេកវិទ្យា និង ថាមពលនុយក្លេអ៊ែរ ចំពេលដែលលោកប្រធានាធិបតី Lee Jae Myung បានអញ្ជើញទៅដល់ទីក្រុងហាណូយ។

មេដឹកនាំកំពូល របស់វៀតណាម លោក To Lam បានធ្វើជាម្ចាស់ផ្ទះ ទទួលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃពុធ ដោយបានប្រកាសអំពីកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការរាប់សិប រួមទាំង ការច្នៃប្រឌិតបច្ចេកវិទ្យា និង ការអភិវឌ្ឍ រោងចក្រថាមពលនុយក្លេអ៊ែរ។

កូរ៉េខាងត្បូង គឺជាប្រភព នៃការវិនិយោគបរទេសដ៏ធំបំផុត របស់វៀតណាម និងជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់ខ្លួន ដោយពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ ៩០ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

លោក Lam បាននិយាយថា ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញ ការទុកចិត្ត ខាងនយោបាយខ្ពស់ រវាងប្រទេសទាំងពីរ។

មេដឹកនាំវៀតណាម រូបនេះ បានបញ្ជាក់ថា «វៀតណាមស្វាគមន៍ក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីធ្វើការវិនិយោគថ្មី និងពង្រីកគម្រោងដែលមានស្រាប់ ដោយផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ,មជ្ឈមណ្ឌលទិន្នន័យ AI,ថាមពលនុយក្លេអ៊ែរ,កំពង់ផែសមុទ្រឆ្លាតវៃ»។

លោក Lee Jae Myung បាននិយាយថា «ជាមួយនឹងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ កើនឡើងខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំង យើងសង្ឃឹមថា ប្រជាជន,អាជីវកម្ម និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងកសាងសមិទ្ធិផលរួមគ្នា បន្ថែមទៀត»។

នេះគឺជាជំនួបលើកទីពីរ ក្នុងរយៈពេលតិចជាងមួយឆ្នាំ រវាងមេដឹកនាំអាស៊ីទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក To Lam ទៅកាន់ទីក្រុងសេអ៊ូល កាលពីខែសីហា ឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们