登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

អាមេរិក គ្រោងបំពាក់ប្រព័ន្ធមីស៊ីល Patriot ដល់នាវាចម្បាំង ទប់ទល់កាំជ្រួចលឿនជាងសំឡេងរបស់ ចិន

发布:4/23/2026 阅读:1

វ៉ាស៊ីនតោន ៖ កងទ័ពជើងរបស់សហរដ្ឋអាមេរិក បានបញ្ចេញផែនការបំពាក់ប្រព័ន្ធមីស៊ីល Patriot ដល់នាវាចម្បាំងរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលល្បឿនលឿនជាងសំឡេងរបស់មហាយក្សចិន ។

ផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot ការពារនាវាចម្បាំងរបស់អាមេរិក កើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសចិនមានគម្រោងដាក់ពង្រាយអាវុធមានល្បឿនលឿនជាងសំឡេង ដើម្បីបាញ់ពន្លិចនាវា ក្នុងករណីផ្ទុះជម្លោះនៅតំបន់ដែនសមុទ្រប៉ាស៊ីហ្វិក ។

Patriot គឺជាប្រព័ន្ធមីស៊ីលដែលបាញ់ចេញពីផ្ទៃដីទៅអាកាស ។ វាផលិតដោយក្រុមហ៊ុនអាមេរិក Raytheon Technologies និងត្រូវបានចាត់ទុកថា ជាប្រព័ន្ធអាវុធដ៏ទំនើបមួយ ក្នុងចំណោមប្រព័ន្ធការពារដែនអាកាសទំនើបៗ នៅក្នុងឃ្លាំងអាវុធសហរដ្ឋអាមេរិក ។

Patriot ត្រូវបានសហរដ្ឋអាមេរិក ប្រើលើកដំបូង អំឡុងសង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ ១៩៩១ ដើម្បីការពារសម្ព័ន្ធមិត្ត ដូចជាអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៊ីស្រាអែល ។ ក្រោយមកវាត្រូវបានប្រើក្នុងសង្រ្គាមឈ្លានពានរបស់អាមេរិកនៅអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ។

បើតាម Straits Times,ផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot ការពារនាវាចម្បាំងរបស់អាមេរិកក៏កើតមានឡើង ស្របពេលដែលជម្លោះប្រដាប់អាវុធកំពុងរីករាលដាលក្នុងប្រទេសជាច្រើន ។

បញ្ហានេះធ្វើឲ្យតម្រូវការប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក ក៏កំពុងស្ទុះឡើងខ្លាំងផងដែរ ។

ជាមួយគ្នានេះ ការផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot ក៏ត្រូវបានគេរំពឹងថា នឹងហក់ឡើងដល់ទៅ ៣ ដងផងដែរក្នុងរយៈពេល ៧ ឆ្នាំខាងមុខ ពោលគឺចាប់ពីមីស៊ីល ៦០០ គ្រាប់ក្នុងមួយឆ្នាំ កើនដល់ជាង ២ ពាន់គ្រាប់ក្នុងមួយឆ្នាំ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们