登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

លោក ត្រាំ ថា អ៊ីរ៉ង់ អាចរកលុយបាន ៥០០លានដុល្លារ ក្នុង១ថ្ងៃ ពីច្រកហ័រមូស

发布:4/23/2026 阅读:1

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់ អាចរកលុយបាន រហូតដល់ ៥០០លានដុល្លារអាមេរិក នៅក្នុង១ថ្ងៃ ពីច្រកសមុទ្រ ហ័រមូស ប្រសើបើអាមេរិក មិនរាំងខ្ទប់ ទាន់ពេល ទេនោះ។

តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ,មេដឹកនាំរូបនេះ បានរៀបរាប់ថា «អ៊ីរ៉ង់ មិនចង់ឱ្យច្រក Hormuz ត្រូវបានបិទនោះទេ …ពួកគេចង់ឱ្យបើកចំហ ដូច្នេះ ពួកគេអាចរកប្រាក់បាន ៥០០លានដុល្លារ ជាប្រចាំថ្ងៃ» ។

យ៉ាងណា លោក ដូណាល់ ត្រាំ អះអាងទៀត កងទ័ពជើងទឹកអាមេរិក បានបិទច្រកសមុទ្រអ៊ីរ៉ង់ ទាំងស្រុងហើយ។ លោក ប្រធានាធិបតី បន្តថា មានមនុស្សមួយចំនួន ទាក់ទងមករូបលោក កាលពី ៤ថ្ងៃមុន ដោយប្រាប់ថា អ៊ីរ៉ង់ ចង់ឲ្យអាមេរិក បើកច្រកសមុទ្រ ជាបន្ទាន់ ប៉ុន្តែ លោក បាននិយាយ ឆ្លើយតប ទៅវិញ ថា ប្រសិនបើអាមេរិកបញ្ឈប់ការរាំងខ្ទប់ពេលនេះ នឹងមិនអាចមានកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ នោះឡើយ។

យ៉ាងណា លោកបានព្រលយ ពាក្យសម្តី ព្រមានធ្ងន់ៗថា ប្រសិនបើ អ៊ីរ៉ង់ នៅតែរឹងទទឹង មិនព្រមធ្វើកិច្ចព្រមព្រៀងទេនោះ អាមេរិកនឹងបំផ្លាញ អ្វីៗទាំងអស់ ដែលនៅសេសសល់ ក្នុងប្រទេសមួយនេះ រួមទាំង ការផ្តាច់យកអាយុជីវិត របស់បណ្តាមេដឹកនាំអ៊ីរ៉ង់ ដែលនៅរស់ ផ្សេងៗទៀត ។

បើតាម CNN,ការរអត្ថាធិប្បាយទាំងនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បាននិយាយថា លោកនឹងបន្តបទឈប់បាញ់ ជាមួយ អ៊ីរ៉ង់ រហូតដល់ទីក្រុងតេហេរ៉ង់ ដាក់សំណើមួយ ក្នុងគោលបំណងបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។ ប៉ុន្តែ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តបិទខ្ទប់ច្រកសមុទ្រ អ៊ីរ៉ង់ ដដែល។

ជាការឆ្លើយតប អ៊ីរ៉ង់ អះអាងថា នឹងមិនទទួលស្គាល់ ការពន្យារពេល បទឈប់បាញ់ ដែលបានប្រកាស ដោយ សហរដ្ឋអាមេរិក នោះឡើយ។

បើតាមសារព័ត៌មាន Tass,ទូរទស្សន៍រដ្ឋ របស់សាធារណរដ្ឋឥស្លាម បានរាយការណ៍ថា អ៊ីរ៉ង់ មិនមានបំណងទទួលស្គាល់ ការពន្យារពេលបទឈប់បាញ់ ដែលប្រកាស ដោយឯកតោភាគី ពីសំណាក់ លោក ដូណាល់ ត្រាំ នោះទេ ហើយ ទីក្រុងតេហេរ៉ង់ នឹងធ្វើសកម្មភាពគ្រប់យ៉ាង ឲ្យតែស្របតាមផលប្រយោជន៍ របស់អ៊ីរ៉ង់ ៕

ប្រភព ៖ CNN,Tass,ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们