登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ជើងខ្លាំងអភិវឌ្ឍន៍ iPhone ជាច្រើនជំនាន់ ក្លាយជាCEO ថ្មី របស់ Apple

发布:4/23/2026 阅读:1

អាមេរិក ៖ លោក John Ternus ដែលជាជើងខ្លាំង អភិវឌ្ឍន៍ទូរស័ព្ទ iPhone ជាច្រើនជំនាន់ បានក្លាយជានាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ជំនួស លោក Tim Cook ដែលបានលាលែងពីតំណែង ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយលោកនឹងទៅកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាលវិញ។ នេះបើតាមការប្រកាស របស់ក្រុមហ៊ុនផ្ទាល់។

បើតាម BBC,អំឡុងពេលធ្វើការ នៅ Apple រយៈពេល ២៥ ឆ្នាំ,អនុប្រធានជាន់ខ្ពស់ផ្នែក Hardware Engineering វ័យ៥០ឆ្នាំ រូបនេះ បាននៅពីក្រោយជោគជ័យ នៃ រាល់ផលិតផលសំខាន់ៗ ដែលក្រុមហ៊ុនបានបញ្ចេញ រួមទាំង iPad គ្រប់ជំនាន់,ទូរស័ព្ទ iPhone ជាច្រើនជំនាន់ និង ការចេញលក់ AirPods ព្រមទាំង Apple Watch ។ លោក John Ternus ក៏មើលការខុសត្រូវ លើការផ្លាស់ប្តូរប្រព័ន្ធដំណើរការកុំព្យូទ័រ មកប្រើបន្ទះឈីប Apple Silicon នៅលើ Mac ផងដែរ។

លោក Tim Cook ថ្លែងចាត់ទុក លោក John Ternus ថា ជានាយកប្រតិបត្តិថ្មី ដែលមានចក្ខុវិស័យ,ជាវិស្វករប្រកបដោយភាពច្នៃប្រឌិត និង មានបេះដូង ជាអ្នកដឹកនាំ ដោយសុចរិតភាព ជាមួយនឹងកិត្តិយស ។ លោក Cook បានបន្ថែមថា លោក Ternus គឺជាមនុស្សស័ក្តិសមបំផុត ក្នុងការបន្តដឹកនាំ ក្រុមហ៊ុន Apple ទៅថ្ងៃអនាគត។

តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ លោក John Ternus បានថ្លែងចាត់ទុក លោក Tim Cook ជាគ្រូ ណែនាំ ដ៏សំខាន់។ លោក Ternus ក៏បានថ្លែង ប្រកបដោយការជឿជាក់ថា «ខ្ញុំពោរពេញដោយសុទិដ្ឋិនិយម អំពីអ្វីដែលយើងអាចសម្រេចបាន ក្នុងឆ្នាំខាងមុខ» ។

មុនពេលចុះចេញពីតំណែង នាពេលនេះ,លោក Tim Cook បានធ្វើជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple តាំងពីឆ្នាំ ២០១១ បន្ទាប់ពីសហស្ថាបនិក គឺ លោក Steve Jobs បានលាលែង ដោយសារហេតុផលសុខភាព។ ក្នុងឆ្នាំ ២០១៨,Apple បានក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេ ដែលមានតម្លៃ ១ទ្រីលានដុល្លារ ខណៈដែល ឥឡូវនេះ Apple មានតម្លៃ ៤ ទ្រីលានដុល្លារ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们