登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

Hacker កូរ៉េខាងជើង សង្ស័យលួចលុយគ្រីបតូជិត ៣០០ លានដុល្លារ យកទៅផលិតអាវុធប្រល័យលោក

发布:4/23/2026 阅读:1

ព្យុងយ៉ាង ៖ ក្រុម Hacker ដ៏ល្បីល្បាញរបស់កូរ៉េខាងជើង ទំនងជាអ្នកនៅពីក្រោយអំពើចោរកម្មលួចលុយគ្រីបតូ ជិត ៣០០ លានដុល្លារ កាលពីចុងសប្តាហ៍កន្លងទៅ ដែលនេះជាការលួចលុយគ្រីបតូដ៏ធំបំផុតក្នុងឆ្នាំ២០២៦ ។

បើតាម ក្រុមហ៊ុន Layer Zero បង្ហាញថា សកម្មភាពនេះ គឺជាស្នាដៃរបស់ក្រុម Lazarus Group ដែលជាក្រុម Hacker កំពូលរបស់កូរ៉េខាងជើង ។

ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូរ៉េខាងជើងបានប្រើប្រាស់កម្មវិធីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ទំនើបរបស់ខ្លួន ដើម្បីចូលលួចលុយគ្រីបតូ យកទៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្របពេលដែលសេដ្ឋកិច្ចរបស់រដ្ឋកុម្មុយនីស្តមួយនេះ កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

បើតាមគេហទំព័រព័ត៌មានរូបិយប័ណ្ណឌីជីថល CoinDesk,ឧក្រិដ្ឋកម្មនេះ បានកើតឡើងលើប្រព័ន្ធវិនិយោគអនឡាញ KelpDAO ដោយក្រុម Hacker បានវាយលុកចូលទៅក្នុងម៉ាស៊ីនមេចំនួនពីរ ដែលគ្រប់គ្រងដោយកម្មវិធី Layer Zero ។

ការជ្រៀតចូលនេះ បានបើកដៃឱ្យក្រុម Hacker អាចមានឱកាសលួចលុយគ្រីបតូមានតម្លៃប្រហែល ២៩០ លានដុល្លារ ចេញពីប្រព័ន្ធវិនិយោគអនឡាញ KelpDAO បានដោយជោគជ័យ ។

ជុំវិញបញ្ហានេះដែរ សហស្ថាបនិកក្រុមហ៊ុន Nine Blocks Capital Management លោក Henri Arslanian និយាយថា ក្រុម Lazarus របស់កូរ៉េខាងជើង គឺជាក្រុមដែលមានជំនាញ និងឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារដ៏ធំបែបនេះ ។

លោកថា ករណីលួចលុយគ្រីបតូនេះ នឹងធ្វើឱ្យអ្នកវិនិយោគថ្មីៗមានការភ័យខ្លាចក្នុងការឈានជើងចូលទៅក្នុងពិភពហិរញ្ញវត្ថុ ដែលគ្មានមជ្ឈមណ្ឌលគ្រប់គ្រង ។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៤,កូរ៉េខាងជើង ទំនងជាបានលួចលុយគ្រីបតូអស់ជាង ៣ ពាន់លានដុល្លារ ដើម្បីយកទៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ ។

ចំណែកឆ្នាំមុន អង្គការសហប្រជាជាតិក៏បានចោទប្រកាន់កូរ៉េខាងជើង ថាជាអ្នកនៅពីក្រោយអំពើចោរកម្មលួចលុយឌីជីថលមានតម្លៃប្រហែល ១ ពាន់ ៥០០ លានដុល្លារ ដែលនេះជាការលួចលុយគ្រីបតូធំបំផុតក្នុងប្រវត្តិសាស្រ្ត ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们