登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ

发布:4/22/2026 阅读:1

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជាប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថល ថ្នាក់ដឹកនាំក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១ ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។

ខ្លឹមសារ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖

កិច្ចប្រជុំបានពិនិត្យមើលការអនុវត្តសកម្មភាពតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ADGMIN) ដែលបានប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

អង្គប្រជុំបានពិនិត្យលើស្ថានភាពនៃការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០ (ADM 2030) និងការវិភាគលើលទ្ធផលការងារដែលសម្រេចបានកាលពីឆ្នាំ២០២៥ ។

ការពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងក្នុងវដ្តការងារឆ្នាំ២០២៦ និងលើកគម្រោងអាទិភាពសម្រាប់វដ្តការងារឆ្នាំ២០២៧ ដែលក្នុងនោះកម្ពុជាក៏បានដាក់ស្នើគម្រោងចំនួន៤ផងដែរ ដើម្បីជំរុញបរវិត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់អាស៊ាន។

អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើនកិច្ចសន្ទនាជាមួយដៃគូដែលបានដាក់ស្នើជាដៃគូសន្ទនាក្រោមក្របខណ្ឌកិច្ចប្រជុំឧត្តមមន្ត្រីឌីជីជីថលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។

កិច្ចប្រជុំចង្អៀតលើកទី១ ឆ្នាំ២០២៦ នេះ បានសម្រេចនូវលទ្ធផលជាផ្លែផ្កា និងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាស៊ាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឌីជីថលឱ្យកាន់តែរឹងមាំ៕

ដោយ៖ង៉ាន់ ទិត្យ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们