登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ក្រសួងប្រៃសណីយ៍និងទូតកាណាដាប្រចាំកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

发布:4/22/2026 阅读:1

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training” ដោយមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនសរុបចំនួន ៣៨នាក់ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។

វគ្គបណ្តុះបណ្តាលរៀបចំឡើងមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក.ប.ទ. ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័ររបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពអភិវឌ្ឍគោលនយោបាយ កិច្ចការពារ និងការឆ្លើយតបបន្ទាន់នៃសន្តិសុខសាយប័រ ជាពិសេសលើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសឌីជីថលដែលមានសុវត្ថិភាព ស្ថិរភាព និងទំនុកចិត្ត ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលកាន់តែទូលំទូលាយរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ក.ប.ទ. បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយ UNIDIR និងដៃគូអន្តរជាតិ ដើម្បីជំរុញការកសាងសមត្ថភាពសន្តិសុខសាយប័រ និងលើកកម្ពស់អាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវក្នុងលំហសាយប័រ និងសូមអរគុណចំពោះកិច្ចសហការ និងគាំទ្រពីរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលយកចិត្តទុកដាក់ និងមានកិច្ចសហការល្អ ព្រមទាំងគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ៕

ដោយ៖ង៉ាន់ ទិត្យ

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们