登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

កូរ៉េខាងជើង-រុស្ស៊ី ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ

发布:4/22/2026 阅读:1

ព្យុងយ៉ាង ៖ មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និង រុស្ស៊ី បានចុះហត្ថលេខា លើផែនការ ជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចគណៈប្រតិភូ សម្រាប់ឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន The Chosun Daily។

ប្រភពបានដកស្រង់ បន្តពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដែលបានរាយការណ៍ថា រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev ដែលថ្មីៗនេះ បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង បានជួបពិភាក្សា ជាមួយ លោក Pang Tu Sop រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ កូរ៉េខាងជើង នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២១ ខែមេសា ។

បន្ទាប់ពីកិច្ចពិភាក្សា បានបិទបញ្ចប់,ផែនការសម្រាប់ការផ្លាស់ប្តូរ រវាងគណៈប្រតិភូ ក្រសួងសុវត្ថិភាពសង្គម នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និង ក្រសួងមហាផ្ទៃរុស្ស៊ី សម្រាប់ឆ្នាំ ២០២៦-២០២៧ ត្រូវបានចុះហត្ថលេខា។

ភាគីទាំងពីរ ក៏បានពង្រីកកិច្ចសហប្រតិបត្តិការ លើការជួញដូរគ្រឿងញៀន,ការជួញដូរមនុស្ស និង ការចាប់ខ្លួនជនសង្ស័យ ។

គួររម្លឹកថា កាលពីដើមខែកញ្ញា ឆ្នាំមុន លោក Pang Tu Sop ក៏បានធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ហើយភាគីទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដូចជា ការជួញដូរគ្រឿងញៀន និង ការជួញដូរមនុស្ស ក៏ដូចជា ការចាប់ខ្លួនបុគ្គល ដែលតាមចាប់ខ្លួនផងដែរ៕

ប្រភពពី The Chosun Daily ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们