登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

លោក ពូទីន ៖ រុស្ស៊ី ដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាម អ៊ុយក្រែន

发布:4/22/2026 阅读:1

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា រុស្ស៊ីដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយរបៀបណា គ្រាន់តែពេលនេះ រូបលោកនៅពុំទាន់អាចទម្លាយប្រាប់ជាសាធារណៈនោះទេ ដោយរង់ចាំពេលវេលាមកដល់ ។

ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឆាបឆេះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានបន្តអូសបន្លាយពេលជាង ៤ ឆ្នាំហើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមលូកដៃជួយពន្លត់ជម្លោះប្រដាប់អាវុធនេះក៏ដោយ ។

បើតាម RT,លោកប្រធានាធិបតី Putin បានថ្លែងប្រាប់មន្ត្រីនានាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង មូស្គូ កាលពីថ្ងៃ អង្គារ ថា សកម្មភាពយោធាតែងតែជារឿងដ៏ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ។

ប្រមុខវិមានក្រឹមឡាំងរូបនេះបន្ថែមថា រុស្ស៊ីដឹងថា អ្វីៗនឹងបញ្ចប់ទៅដោយរបៀបណា ប៉ុន្តែនឹងមិនធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះទេ ។ រុស្ស៊ីគ្រាន់តែខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលខ្លួនកំណត់ទុកប៉ុណ្ណោះ ។

យោងតាមសម្តីរបស់នាយអគ្គសេនាកងទ័ពរុស្ស៊ី លោក Valery Gerasimov,គិតមកទល់ពេលនេះ កងកម្លាំងរុស្ស៊ីដណ្តើមបានទឹកដី ១.៧០០ គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន ហើយកំពុងរុលទៅមុខគ្រប់ទិសដៅ ។

លោកថា ចាប់តាំងពីដើមឆ្នាំនេះ ទីតាំងឈរជើងចំនួន ៨០ កន្លែង និងទឹកដីជាង ១.៧០០ គីឡូម៉ែត្រក្រឡា បានស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ខណៈដែលការរំដោះសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់ទាំងស្រុង ។

ទន្ទឹមគ្នា អង្គការសហប្រជាជាតិ បានប្រកាសព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើង ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们