登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ឥណ្ឌា-កូរ៉េខាងត្បូង ដាក់មហិច្ឆតាបង្កើនបទំហំពាណិជ្ជកម្មដល់ ៥០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០

发布:4/22/2026 阅读:1

ញូវដេលី ៖ ប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង បានដាក់មហិច្ឆតាពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យហក់ឡើងជិតទ្វេដង ពោលគឺចាប់ពី ២៧ ពាន់លានដុល្លារ ទៅ ៥០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ។

ការកំណត់គោលដៅប្រកបដោយមហិច្ឆតានេះ កើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និង នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសន្យាជំរុញសន្ទុះពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងញូវដេលី កាលពីថ្ងៃ ចន្ទ ។

ជាមួយគ្នា មេដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ កែលម្អលំហូរទំនិញចូលទីផ្សារ និងលើកទឹកចិត្តដល់វិនិយោគទុនបង្កើនការវិនិយោគកាន់តែច្រើនឡើង ។

លោកនាយករដ្ឋមន្រ្តី Modi និយាយថា កូរ៉េខាងត្បូង នឹងក្លាយជាដៃគូសំខាន់មួយ នៅក្នុងដំណើររបស់ឥណ្ឌា ឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៧ ហើយនេះជាការបញ្ចូលគ្នាជាយុទ្ធសាស្ត្ររយៈពេលវែងរវាងមហាអំណាចអាស៊ីទាំងពីរ ។

រីឯលោកប្រធានាធិបតី Lee បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យនៃភាពមិនប្រាកដប្រជានេះ កូរ៉េខាងត្បូង និងឥណ្ឌា អាចក្លាយជាដៃគូសហប្រតិបត្តិការដ៏ល្អបំផុត ដើម្បីលើកកម្ពស់កំណើន និងនវានុវត្តន៍ទៅវិញទៅមក ។

បើតាម RT,ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងឥណ្ឌា-កូរ៉េខាងត្បូង ទទួលបានសន្ទុះកើនឡើង បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហៅកាត់ (CEPA) ក្នុងឆ្នាំ ២០១០ ។

យោងតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ,កូរ៉េខាងត្បូងមានអតិរេកពាណិជ្ជកម្មជាមួយឥណ្ឌា ចំនួន ១២,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៥ ក្នុងនោះ ការនាំចេញមានតម្លៃ ១៩,២ ពាន់លានដុល្លារ និងការនាំចូលមានតម្លៃ ៦,៤ ពាន់លានដុល្លារ ៕

ប្រភព ៖ RT និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们