登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ក្រុមសិទ្ធិមនុស្សថា លោក ត្រាំ, លោក ណេតាន់យ៉ាហ៊ូ និងលោក ពូទីន សុទ្ធតែចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី គួរឱ្យខ្លាច

发布:4/22/2026 阅读:1

បរទេស ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃអង្គារនេះ បានរិះគន់ចំៗថា ទាំងលោក Donald Trump,លោក Benjamin Netanyahu និងលោក Vladimir Putin សុទ្ធសឹងតែជាមេដឹកនាំកំពុងស្វែងរកការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលមានលក្ខណៈគួរឲ្យភ័យខ្លាច ។

លោកស្រី Agnes Callamard អគ្គលេខាធិការ អង្គការលើកលែងទោសអន្តរជាតិនិយាយថា មេដឹកនាំកំពូលទាំងបីនេះសុទ្ធតែបានច្រានចោលប្រព័ន្ធពហុភាគី ដែលបានបង្កើតឡើង តាំងពីសង្គ្រាមលោកលើកទី ២ ។

លោកស្រីថា «ពេញមួយឆ្នាំ ២០២៥,លោក Trump,លោក Putin និង លោក Netanyahu បានបន្តការត្រួតត្រាសេដ្ឋកិច្ច និង នយោបាយ តាមរយៈការបំផ្លិចបំផ្លាញអន្តរជាតិ,ការគាបសង្កត់ និង អំពើហឹង្សា ក្នុងទ្រង់ទ្រាយធំ ។

លោកស្រី បន្តថា មេដឹកនាំទាំងនេះ កំពុងបំផ្លាញអ្វីៗទាំងអស់ តាមរយៈការត្រួតត្រា និង ការលោភលន់ ព្រមទាំង ការរំលោភលើមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្សជាសកលផងដែរ ។

បើតាម Japantimes,លោកស្រី អគ្គលេខាធិការ អង្គការលើកលែងទោសអន្តរជាតិរូបនេះ ក៏បានរិះគន់ដល់ សហភាពអឺរ៉ុប ដែលបានត្រឹមតែ ប្រើប្រាស់ជម្រើសលួងលោម ខណៈដែល ជម្លោះកំពុងកើនឡើង នៅតំបន់មជ្ឈិមបូព៌ា គឺជាឧទាហរណ៍ ចុងក្រោយបំផុត នៃសណ្តាប់ធ្នាប់ពិភពលោក ដ៏ឃោឃៅ បែបថ្មី។

ជុំវិញ តំបន់ ហ្គាហ្សា លោកស្រី Agnes Callamard អះអាងថា បណ្តារដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក បានបរាជ័យ ក្នុងការចាត់វិធានការ បញ្ឈប់ការប្រល័យពូជសាសន៍ នៅទីនោះ៕

ប្រភពពី ៖ Japantimes,ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们