登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

Gaza ត្រូវការ ៧១ពាន់លានដុល្លារ ដើម្បីស្តារឡើងវិញ

发布:4/22/2026 阅读:1

ហ្សឺណែវ ៖ ការសិក្សា បង្ហាញថា មានតម្រូវការ ថវិកា ជាង៧១ពាន់លានដុល្លារ ដើម្បីអាចស្តារ Gaza ឡើងវិញបាន ពោលគឺបន្ទាប់ពីតំបន់មួយនេះ ត្រូវបានបំផ្លិចផ្លាញ ដោយសារសង្គ្រាម។

«ថវិកា ជាង៧១ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ ក្នុងទស្សវត្សរ៍ក្រោយ សម្រាប់ការស្តារ និងកសាងឡើងវិញ នៅតំបន់ហ្គាហ្សា ដែលបំផ្លិចបំផ្លាញដោយសារសង្រ្គាម» នេះបើយោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុប និង អង្គការសហប្រជាជាតិ ចេញផ្សាយ កាលពីថ្ងៃទី២០ ខែមេសា។

នៅក្នុងការវាយតម្លៃចុងក្រោយ,អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បាននិយាយថា សង្គ្រាមជាងពីរឆ្នាំ នៅក្នុងទឹកដីប៉ាឡេស្ទីន បាននាំឱ្យមានការបាត់បង់ជីវិត ដែលមិនធ្លាប់មានពីមុនមក និងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ ។ ការវាយតម្លៃនេះ ត្រូវបានបង្កើតឡើង ដោយការសម្របសម្រួលជាមួយធនាគារពិភពលោក ដែលបានលើកឡើងថា «តម្រូវការការស្តារឡើងវិញ និងការកសាងឡើងវិញត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៧១.៤ ពាន់លានដុល្លារ។

របាយការណ៍ ស្តីពីការវាយតម្លៃការខូចខាត និង តម្រូវការរហ័ស ហៅកាត់ RDNA អះអាងថា «ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣៥.២ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបាត់បង់សេដ្ឋកិច្ច និងសង្គម មានចំនួន ២២.៧ពាន់លានដុល្លារ» ។

ភាគច្រើន នៃ តំបន់ហ្គាហ្សា រួមទាំង សាលារៀន,មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្សេងទៀត បានក្លាយទៅជាគំនរបាក់បែក ដោយសារការវាយលុក របស់យោធាអ៊ីស្រាអែល សងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា តំបន់ ហ្គាហ្សា ស្ថិតនៅក្រោមបទឈប់បាញ់ ដ៏ផុយស្រួយ ដោយបានព្រមព្រៀងគ្នា ក្នុងខែតុលា ឆ្នាំ២០២៥៕

ប្រភព៖ AFP ប្រែសម្រួល ៖ សារ៉ាត

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们